ព័ត៌មានទាន់ហេតុការណ៍៖

សាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ធំ​ រៀបចំកិច្ចប្រជុំបូកសរុបការលទ្ធផលការងារឆ្នាំ២០២១ ទិសដៅបន្តឆ្នាំ២០២២

ចែករំលែក៖

ខេត្តកំពង់ធំ៖ នេះបេី​យោង​តាមប្រភពព័ត៍មានពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ នៅថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២  ស្ថិតក្រោមអធិបតីភាពលោក ងួន រតនៈ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកនាយករងសាខា ក្រុមប្រតិបត្តិសាខា អនុសាខាក្រុង /ស្រុក ទាំង៩ យុវជន និងអ្នកស្ម័គ្រចិត្ត សរុបអ្នកចូលរួមចំនួន ៣៧នាក់។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រចបាន កន្លងមក ក៍ដូចជាបញ្ហាប្រឈមនានាដែលសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួន ដែលមាននៅក្នុងសាខា និងអនុសាខា។

ជាក់ស្ដែង​របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១-របាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ

២-សេចក្ដីព្រាងផែនការសកម្មភាពការងារ និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២២

៣-អនុម័តសេចក្ដីព្រាងផែនការសកម្មភាពការងារ និងផែនការហិរញ្ញវត្ថុ ឆ្នាំ ២០២២

៤-ប្រសាសន៍សំណេះសំណាល និងផ្ដល់ជាមតិយោបល់របស់លោកប្រធាន៕

ដោយ​៖សហការី​


ចែករំលែក៖