ព័ត៌មានទាន់ហេតុការណ៍៖

OPEC បោះឆ្នោតជ្រើសរើសប្រធានថ្មី

ចែករំលែក៖

អង្គការនៃប្រទេសនាំចេញប្រេង The Organization of Petroleum Exporting Countries (OPEC) នៅថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះបានប្រកាសថា បណ្តារដ្ឋមន្ត្រីប្រទេសជាសមាជិកទាំង១៣ប្រទេសបានជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី ។ បេក្ខភាពមកពីប្រទេសគុយវ៉ែត ទទួលបានការគាំទ្រខ្ពស់ពីបណ្តាប្រទេសជាសមា
ជិក។
តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា តាមប្រភពព័ត៌មានពី OPEC បានផ្សាយថា លោក Haitham al-Ghais អតីតនាយករដ្ឋមន្ត្រីគុយវ៉ែត ទទួលបានការគាំទ្រខ្ពស់សម្រាប់ប្រធានអង្គការនេះ។
អគ្គលេខាធិការ OPEC បច្ចុប្បន្នគឺលោក Mohammad Barkindo ជនជាតិនីហ្សេរីយ៉ា នឹងលាលែងចេញពីតំណែងនៅចុងខែកក្កដាឆ្នាំ២០២២ ក្រោយបញ្ចប់អាណតិ្តទីពីរដែលមានរយៈពេល៣ឆ្នាំ។ លោកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយឱ្យមានកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផលិតប្រេងក្រៅពី OPEC ដូចជារុស្ស៊ី ជាដើម ក្នុងការកាត់បន្ថយប្រេងដើម្បីធ្វើឲ្យមានតុល្យភាពទីផ្សារនិងតម្លៃប្រេងសមរម្យ។
តាមគម្រោងនៅថ្ងៃទី ៤ខែមករាឆ្នាំ២០២២ OPEC នឹងជួបប្រជុំគ្នាដើម្បីសម្រេចពីផែនការផលិតប្រេងរបស់ប្រទេសជាសមាជិក។ ជាមួយគ្នានេះដែរ អង្គការOPEC ក៏បានខិតខំដើម្បីដោះស្រាយការកាត់បន្ថយទិន្នផលប្រេង ដែលបានអនុវត្តកាលពីឆ្នាំ២០២១៕

ដោយ៖ធីរីណា(រូបថត៖petrotimes.vn)


ចែករំលែក៖