ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែបម្រើ Aminata Diallo របស់ក្លិប Paris St-Germain ត្រឡប់មកវិញបន្ទាប់ពីការចាប់ខ្លួនជុំវិញការវាយប្រហារលើមិត្តរួមក្រុម

ចែករំលែក៖

កីឡាការិនី Aminata Diallo របស់ក្លិប Paris St-Germain បានត្រឡប់មកធ្វើសកម្មភាពវិញកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានសម្រាករយៈពេល២ខែបន្ទាប់ពីការចាប់ខ្លួនរបស់នាងជុំវិញការវាយប្រហារលើមិត្តរួមក្រុម KheiraHamraoui ។

Diallo មានវ័យ២៦ឆ្នាំត្រូវបានដោះលែងដោយមិនមានការចោទប្រកាន់ដោយប៉ូលិសបារាំងកាលពីខែធ្នូ ហើយបាននិយាយថា ការស៊ើបអង្កេតនឹងបង្ហាញពី “ភាពគ្មានទោសពៃរ៍ទាំងស្រុង” របស់នាង។ ខ្សែបម្រើរូបនេះបានចូលលេងនៅនាទីទី៧៧ ខណៈដែល PSG បានយកឈ្នះក្រុម Dijon ដោយបាល់ប៉េណាល់ទីក្នុងការប្រកួត Coupe de France។ គ្រូបង្វឹកលោក Didier Olle-Nicolle បាននិយាយថា Diallo មានការត្រឡប់មកវិញដ៏អស្ចារ្យ។

ការវាយប្រហារនោះកើតឡើងនៅពេលដែល Diallo កំពុងបើកឡាន និងមិត្តរួមក្រុមម្នាក់ទៀតទៅផ្ទះ បន្ទាប់ពីអាហារក្រុមមួយ នៅពេលដែលពួកគេត្រូវបានស្ទាក់វាយដោយបុរសពាក់ម៉ាស់២នាក់ទៅលើ កីឡារិនីKheira Hamraoui។ សេចក្តីថ្លែងការណ៍មួយពី Diallo ដែលត្រូវបានចេញផ្សាយដោយមេធាវីរបស់នាងកាលពីខែមុនបានបរិហារការផ្តល់យោបល់ក្លែងក្លាយទាំងស្រុងនៃការប្រជែងគ្នារវាងនាងនិងលោកស្រី Kheira Hamraoui ដែលនឹងពន្យល់ពីមូលហេតុដែលនាងនឹងកំណត់គោលដៅមិត្តរួមក្រុមរបស់នាង។

Diallo ដែល​បាន​ចូល​លេង​ឲ្យ​បារាំងក្នុង​ជម្រើសជាតិនារីបាន៧​ដង​បាន​ចូល​រួម​ជាមួយក្រុម PSG ក្នុង​ឆ្នាំ២០១៦ ហើយ​បាន​បង្ហាញ​ខ្លួន​ជាង៦០ប្រកួត​សម្រាប់​ក្លិប។ នាងបានចំណាយពេលខ្ចីជើងនៅក្លិបAtletico Madrid កាលពីរដូវកាលមុន។ ចំណែកកីឡារិនី KheiraHamraoui ដែល​បាន​ចូល​ហ្វឹកហាត់​វិញ​ហើយ​មិន​បាន​លេង​ឱ្យ PSG ចាប់​តាំង​ពី​មាន​ឧបទ្ទវហេតុ​កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា មិន​ត្រូវ​បាន​គេ​ជ្រើស​រើស​សម្រាប់​ការ​ប្រកួត​វគ្គ១៦ក្រុម​ចុង​ក្រោយ។ ការប្រកួតនេះគឺជាការប្រកួតលើកដំបូងរបស់ PSG ចាប់តាំងពីថ្ងៃទី១៦ ខែធ្នូ ដោយសារការសម្រាករដូវរងានៅប្រទេសបារាំង ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖