ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹង ស្តីពីការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត អាយុចាប់ពី១៨ឆ្នាំឡើង ដែលចាក់ដោយក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត អាយុចាប់ពី១៨ឆ្នាំឡើង ឱ្យបានជ្រាបថា៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូស ជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត អាយុចាប់ពី១៨ឆ្នាំឡើង នៅក្រុងព្រះសីហនុ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ដែលចាក់ដោយក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានបិទបញ្ចប់ត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ក៏ប៉ុន្តែដោយរដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា នៅមានបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មួយចំនួនទៀតដែលមិនទាន់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅឡើយ។ ដូចនេះរដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តរក្សា២ទីតាំង សម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដួសទី៣ ឬដួសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត អាយុចាប់ពី១៨ឆ្នាំឡើង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ តាមទីតាំង ដូចខាងក្រោម ៖

១. សាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជាជប៉ុន (ជីតទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ)

ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

២. វត្តស្មាច់ដែង ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដែលបាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ រួចរាល់ ដោយក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ហើយមានគម្លាតចាប់ពី ៤ខែឡើងទៅ សូមរួសរាន់មកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទីតាំងដូចបានកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់មកជាមួយប័ណ្ណចាក់វ៉ាក់ សាំងកូវីដ-១៩ ក្រសួងការពារជាតិ និងប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងសុខាភិបាល (ប័ណ្ណពណ៌ខៀវ) ។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារសម្របសម្រួលការចាក់វ៉ាក់សាំងកូវីដ-១៩នៅតាមទីតាំងចាក់វ៉ាក់សាំង ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖