នៅថ្ងៃទី១៧ ខែមករា គណៈកម្មាធិការសុខាភិបាលចិន (NHS) បានប្រកាសថា នៅទូទាំងប្រទេសចិនបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២២៣ករណីក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនាឆ្នាំ២០២០មក។
តាមការលើកឡើងរបស់ NHS បានឱ្យដឹងថា មានករណីឆ្លងនៅក្នុងសហគមន៍ចំនួន១៦៣ករណី និងករណីនាំចូល៦០នាក់។ ក្នុងចំណោមអ្នកឆ្លងមាននៅទីក្រុងធានជីន៦៨ករណី ក្នុងខេត្តហឺណាន ៩ករណី នៅខេត្តក្វាងទុង៥ករណី នៅសាអានស៊ី១ករណី នៅខេត្តក្វាងស៊ី១ករណី។ ដូច្នេះគិតត្រឹមថ្ងៃទី ១៦ខែមករា ឆ្នាំ២០២២ ចិនមានករណីឆ្លងកូវីដ-១៩ សរុប១០៥.០៨៧នាក់ និងស្លាប់ ៤.៦៣៦នាក់។
ក្នុងពេលជាមួយគ្នានេះដែរ ទីក្រុងជាច្រើននៅក្នុងប្រទេសចិនបានព្រមានពីករណីឆ្លងកូវីដ-១៩ក្នុងរដូវវិស្សមកាល និងចូលឆ្នាំចិននាពេលខាងមុខ ។ ពលរដ្ឋចិនចាប់ផ្តើមឈប់សម្រាកពីថ្ងៃទី១៧ខែមករា នេះទៅ ។ ទីក្រុងមួយចំនួនត្រូវឱ្យពលរដ្ឋបង្ហាញពីគម្រោងក្នុងការធ្វើដំណើរពីចំណុចចាប់ផ្តើម និងគោលដៅ។
ទីក្រុងប៉េកាំងក៏បានព្រមានពីករណីឆ្លងកូវី-១៩បំប្លែងថ្មីអូមីក្រុងផងដែរ ក្រោយពីបានរកឃើញករណីឆ្លងក្នុងសហគមន៍ម្នាក់។ ទីក្រុងប៉េកាំងបានរឹតត្បិតខណៈការប្រកួតកីឡាអូឡាំពិករដូវរងាជិតមកដល់៕ ដោយ៖ធីរីណា
រូបថត៖THX/TTXVN