ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ត្រូវបានថតដោយ Camera Trap កាលពីពេលថ្មីៗ នៅតំបន់ការពារធម្មជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ត្រូវបានថតដោយ Camera Trap កាលពីពេលថ្មីៗ នៅតំបន់ការពារធម្មជាតិកម្ពុជា។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីផេកផ្លូវការ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ 

ក្រសួងបរិស្ថានបញ្ជាក់ថា, ខ្លាឃ្មុំតូចជាប្រភេទខ្លាឃ្មុំដែលមានមាឌតូចជាងគេនៅលើពិភពលោក មានទម្ងន់ពី ២៧-២៥គ.ក។ ដងខ្លួនគ្របដណ្តប់ដោយរោមខ្លីក្រាស់ពណ៌ខ្មៅរលោង លើកលែងតែផ្ទៃមុខមានរោមពណ៌ស និងឆ្នូតពណ៌លឿងរាងអក្សរ (U)។ វាជាសត្វដែលអាចរស់នៅតាមព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង។ ប្រភេទចំណីរបស់វារួមមាន សត្វល្អិត ផ្លែឈើ រុក្ខជាតិ ឃ្មុំ ព្រួត ម្រោម និងពពួកសត្វកកេរ ព្រមទាំងសត្វស្លាប ដូចជាមាន់ព្រៃជាដើម។ 

របាយណ៍សត្វខ្លាឃ្មុំតូចមានជាមធ្យមនៅភូមិភាគឦសាន និរតី និងភូមិភាគខាងជើង នៃប្រទេសកម្ពុជា។ ខ្លាឃ្មុំតូច ជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕

ដោយ ៖ សិលា


ចែករំលែក៖