ភ្នំពេញ ៖ បុរសម្នាក់ខណៈកំពុងជិះម៉ូតូតាមដងផ្លូវបំណងទៅធ្វេីការស្រាប់តែងងឹតមុខក៏ដួលម៉ូតូបោកទៅនឹងខឿនផ្លូវបាក់កស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សុី ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ យ៉ុន សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីក្រសួងការងារ មានទីលំនៅ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1G-2254 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ខាងលិចជាប់ស្តុប កែងផ្លូវចូលព្រៃទា រេចង្កូតទៅបុកខឿន ចិញ្ចើមផ្លូវ ដោយខ្លួនឯង ដួលបោកសន្លប់ឈឹង ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនក្បែរនោះដឹកយកទៅ គ្រាន់យកចេញពីកន្លែងកើតហេតុបានបន្តិច ជនរងគ្រោះស្លាប់បាត់ ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត៕
ដោយ៖សុខា សែនជ័យ