ភ្នំពេញ ៖ ពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន០៤គ្រឿង គម្រោងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ ដោយការណែនាំនូវរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចនៅរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ)
នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់-ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន០៤គ្រឿង ជាជំនួយរបស់ប្រជាជនជប៉ុន ដែលបានផ្តល់ជូនតាមរយៈរដ្ឋបាលសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជណាចក្រកម្ពុជា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ចំពោះរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីចំនួន ៤គ្រឿងខាងលើនេះ គឺផ្ដល់នូវសារៈសំខាន់សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ។ ជាពិសេសទៅទៀតនោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ដែលមានជណ្តើរសម្រាប់ប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជាប់គាំងនៅលើអាគារខ្ពស់មិនអាចចុះមកខាងក្រោម ចំណែកឯ រថយន្តពន្លត់អគ្គិភ័យមួយទៀត គឺប្រើប្រាស់សម្រាប់ការបាញ់ទឹកពន្លត់ ដែលក្នុងនោះ ប្រើប្រាស់នៅម្ស៉ៅសាប៊ូ៕
ដោយ ៖ សិលា