ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូសុខៗស្រាប់តែរថយន្តហុីយ៉ាន់ដាយបេីកកៀរឲ្យដួល​រងរបួសយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបេីកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅកៀរបុរសម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវបណ្ដាលឲ្យដួលរងរបួសយ៉ាងដំណំ​ កាលពីវេលាម៉ោង៨​ និង១០នាទីយប់ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០២២​ នៅចំណុចគល់ស្ពានអាកាស៧មករា​ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    តាមសម្ដីបុរសម្នាក់ជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាស្គូពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 1AL-7994 តែម្នាក់ឯងធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបង្កម៉ាក​ ហុីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2B-2434 ធ្វេីដំណេីរមកតាមក្រោយយ៉ាងលឿន​ និងបានកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល​ និងធ្វេីឲ្យបុរសម្នាក់ម្ចាស់ម៉ូតូរងរបួសដៃនិងស្មារ​យ៉ាងដំណំ​ ។ ចំណែករថយន្តបង្កបានបន្តទៅមុខប្រហែល២០០ម៉ែត្រទេីបឈប់​ ហេីយតៃកុងចុះគេចខ្លួនបាត់​ ។ 

    ក្រោយកេីតហេតុ​ ជនរងគ្រោះជាម្ចាស់ម៉ូតូត្រូវបានបងប្អូនយករថយន្តដឹកទៅមន្ទីរពេទ្យរុស្សុីដេីម្បីពិនិត្យ​ និងព្យាបាល​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យ​ មកធ្វេីការវាស់វែងយករថយន្តបង្ក​ និងម៉ូតូជនរងគ្រោះទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖