ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស ពីរគ្រឿងបុកគ្នាបណ្តាលឱ្យរថយន្តមួយគ្រឿងបន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដេីមទៅមុខលែងរួច

ចែករំលែក៖

    ភ្នំពេញ ៖ ជនជាតិចិនពីរនាក់ប្តីប្រពន្ធបើករថយន្ត Toyota Prius មួយគ្រឿងបំពានភ្លើងស្តុប ត្រូវរថយន្តToyota Prius មួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ដួលកល់ជាប់ក្រោមរថយន្តទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ R6 កែងនឹងផ្លូវR5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនរួមដំណើរជាមួយប្រពន្ធបើករថយន្ត Toyota Prius មួយគ្រឿងពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ2AN-0923ធ្វើដំណើរតាមបណ្តោយផ្លូវ R6ពីត្បូងទៅជើងក្នុងល្បឿន លឿននិងបំពានភ្លេីងស្តុប លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តToyota Prius មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-4639 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ R8 ក្នុងទិសដៅពីលិចទៅកើតឆ្លងមកផ្លូវR5 ចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យរថយន្ត Toyota Prius បើកបរដោយជនជាតិចិនរេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមនៅកណ្ដាលសួនចែកទ្រូងផ្លូវបណ្ដាលឲ្យរលើងដួលកល់ជាប់ក្រោមរថយន្តទៅមុខលែងរួច។  ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។បន្ទាប់មកខាងភាគីជនជាតិចិនបានចេញសំណងថ្លៃខូចខាតទៅឱ្យខាងភាគីរងគ្រោះ។ ដោយឡែកបង្គោលស្លាកសញ្ញាចរាចរណ៍ភាគីជនជាតិចិនបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីអ្នកទទួលខុសត្រូវដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖