ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីបបេីកគេចពីម៉ូតូជ្រុលចង្កូតឡេីងសួនផ្កាមុខបុរីពិភពថ្មី​(ចម្ការដូង)រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស៊េរីទំនេីប LEXUS NX200t បានគេចពីម៉ូតូជ្រុលចង្កូតឡេីងលេីសួនផ្កាមុខបុរី​ ពិភពថ្មី​ រងការខូចខាតយ៉ាងដំណំ​ តែសំណាងដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ នៅចំណុចមុខបុរីពិភពថ្មី​ តាមបណ្ដោយផ្លូវលេខ២១៧​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក​ LEXUS NX200t ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BB-9988 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧​ ពីជេីងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកបានបេីកកាត់ពីមុខ​ទេីបធ្វេីឲ្យអ្នកបើករថយន្តទាញចង្កូតមកស្តាំដៃបុកខឿន​ និងឡេីងលេីសួនផ្កា​ ព្រមទាំងពោបលេីផ្ទាំងថ្មដ៏ធំមួយរងការខូចខាតយ៉ាងដំណំ​ តែសំណាងល្អដែរដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស​ ឬសម្បត្តិរដ្ឋឡេីយ​ ។ 

    ក្រោយកេីតហេតុភ្លាមៗ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយពិនិត្យមេីលជាក់ស្ដែងឃេីញថា​ រថយន្តបង្កខាងលេីមិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋ​ទេីបឱ្យម្ចាស់រថយន្តបង្កដោះស្រាយជាមួយតំណាងក្រុមហ៊ុន​ បុរីពិភពថ្មី​ ដេីម្បីបញ្ចប់រឿងយករថយន្តទៅជួសជុលដោយខ្លួនឯង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖