ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ដាក់ចេញវីដេអូស៉្បតស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់សេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍” តាមគន្លងប្រក្រតីភាពថ្មី

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ អនុវត្តតាមអនុសាសន៍ក្រើនរំលឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្មាំ២០២២ ពាក់ព័ន្ធនឹងសញ្ញាណកត់សម្គាល់ចំនួនអ្នកឆ្លងវីរុសប្រភេទថ្មី(អូមីក្រុង)។ 

ជាក់ស្ដែង​ក្រសួងទេសចរណ៍ បានចេញវីដេអូស៉្បត ស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់សេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍” តាមគន្លងប្រក្រតីភាពថ្មី ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព ភាពកក់ក្ដៅ ទំនុកចិត្ត និងមិនបារម្ភពីការឆ្លងមេរោគកូវីដ-១៩។

ខាងក្រោមនេះ ជាវីដេអូស៉្បត ស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់អាជីវកម្មសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍”​ ៖


ចែករំលែក៖