ព័ត៌មានទាន់ហេតុការណ៍៖

ទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាពប្រមាណ ១៩៥គីឡូក្រាម ត្រូវបានដកហូតពីទីផ្សារ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងគោលដៅធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តភារកិច្ចត្រួតពិនិត្យគុណភាពសុវត្ថិភាពទំនិញតាមទីផ្សារស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៦​ ខែកុម្ភៈ​​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ យោង​តាមការត្រួតពិនិត្យជាក់ស្តែងរបស់មន្ត្រីជំនាញ បានធ្វើតេស្តបឋមស្វែងរកសារធាតុគីមីហាមឃាត់ផ្សេងៗលើ់ទំនិញចំនួន៧គំរូ រួមមានទំនិញហូបចុក និងអាល់កុល ដែលជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីលើទំនិញហូបចុក និងពុំមានអាល់កុលក្លែងក្លាយចរាចរលក់នោះទេ។ 

មន្ត្រីជំនាញ​ បានត្រួតពិនិត្យឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់លើទីផ្សារសរុបចំនួន ១៩៥.២៣។

ដោយឡែកចំពោះ​អាជីវករដែលដាក់លក់ទំនិញមិនអនុលោមទាំងនោះ យល់ព្រមទទួលពិន័យអន្តរការណ៍ពីមន្ត្រីជំនាញផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖