ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល អំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងឃុំទាំង១៦នៅស្រុករមាសហែកត្រូវបន្តពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ព្រែកព្រោះជាប្រយោជន៍សាធារណៈ របស់យើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដែលពាក់ព័ន្ធក្នុងឃុំទាំង១៦នៅស្រុករមាសហែកត្រូវបន្តពង្រឹងការគ្រប់គ្រង ថែរក្សាការពារដីរដ្ឋ ដីចំណីបឹង ព្រែក ព្រោះជាប្រយោជន៍សាធារណៈ របស់យើងទាំងអស់គ្នា។

ការអំពាវនាវបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កិច្ចប្រជុំប្រចាំខែកុម្ភៈ និងអនុវត្តទិសដៅបន្តខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុកលោកនាយក នាយករងរដ្ឋបាលសាលាស្រុកកងកំលាំងប្រដាប់អាវុធទាំងបីលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង៤ ចំណុះរដ្ឋបាលស្រុក ។

លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់តាមព្រំដែន លោក លោកស្រីមេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំង១៦ឃុំផងដែរ។

លោកអភិបាលស្រុករមាសហែកបន្តថាអាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំជំរុញអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៨យ៉ាងឱ្យមានប្រសិទ្ធិភាពពិសេស បន្តជំរុញរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំនិងពង្រឹងចលនា ប្រជាការពារឱ្យមានដំណើរការល្អ ព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យ មានប្រសិទ្ធភាពខ្ពស់ ។

បន្តខិតខំជំរុញអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍន៍ស្រុក កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ។

ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងយន្តការនៃការគ្រប់គ្រងមន្ត្រីរាជការឱ្យបានម៉ត់ចត់ និងមានប្រសិទ្ធិភាព ។

លោកបន្ថែមថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការហាមឃាត់ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នានាផ្សព្វផ្សាយអំពីជំងឺផ្ដាសាយបក្សី ដែលកើតមាននៅប្រទេសវៀតណាមទប់ស្កាត់នូវជំងឺCOVID-19 ប្រភេទថ្មី (អូមីក្រុង) តាមរយៈវិធានការ អនាម័យរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ និងអង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គិភ័យ និង ខ្យល់កន្ត្រាក់ និងទឹកជំនន់។

បន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងមិនបំពាក់កញ្ចក់មើលក្រោយ។

បន្តជំរុញការបើកប្រាក់បៀវត្សជូនបន្ត្រីរាជការឱ្យបានឆាប់រហ័ស ទៀងទាត់ និង ទាន់ពេលវេលា ស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ ។

បន្តជំរុញការងារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានឆាប់ត្រឹមត្រូវ និងមិនយកកម្រៃសេវាពីប្រជាពលរដ្ឋខុសពីច្បាប់កំណត់ឡើយ ជាពិសេស បន្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលានិងឆាប់រហ័ស ៕

ដោយ៖យឹម សុថាន


ចែករំលែក៖