ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីឧទ្យានុរក្សស្នាក់ការរងអូរខាំផា​ ខេត្តរតនគិរី​ ចុះល្បាតតាមដានសកម្មភាពបទល្មើសវាយលប់ចាប់សត្វស្លាបចំណុចវាលយ៉ៃ

ចែករំលែក៖

ខេត្ត​រតនគិរី​៖​ មន្ត្រីឧទ្យានុរក្សស្នាក់ការរងអូរខាំផា សហការជាមួយក្រុមប្រឹក្សាឃុំតាវែងលើ ចុះល្បាតតាមដានសកម្មភាពបទល្មើសវាយលប់ចាប់សត្វស្លាបចំណុចវាលយ៉ៃ។​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​មន្ទីរបរិស្ថានខេត្តរតនគិរី​ ដែល​អង្គភាព​យេីង​ទេីប​ទទួល​បាន​នៅព្រឹកថ្ងៃចន្ទ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ 

មន្ទីរបរិស្ថានខេត្តរតនគិរី​ បានឱ្យដឹងទៀតថា​ ជាលទ្ធផល ប្រទះឃើញរោងជនសង្ស័យពួនវាយលប់ពីរកន្លែង និងបានដុតកម្ទេចចោលនៅនឹងកន្លែង ហើយនឹងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនសង្ស័យបន្តទៀត។

ដោយឡែក​មន្ទីរបរិស្ថានខេត្តបាត់ដំបង​ ក៏បានឱ្យដឹងដែរថា​ មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមន្រ្តីល្បាត MJP និងមន្ត្រីមកពីក្រសួងបរិស្ថាន បានចូលរួមដោះម៉ាស៊ីនថតស្វ័យប្រវត្តិតាមដានសត្វព្រៃ នៅក្នុងតំបន់ការពារមានចំនួន ០៤ទីតាំងរួមមានដូចខាងក្រោម៖

ទី១)ភូមិសាស្ត្រភ្នំសារួម មានចំនួន០៥កាមេរ៉ា ។ ទី២)ភូមិសាស្ត្រភ្នំពេជ្រមានចំនួន០៧កាមេរ៉ា ។ ទី៣)ភូមិសាស្រ្តតំបន់ច្រក៤០០ មានចំនួន០៤កាំមេរ៉ា និង៤)ភូមិសាស្ត្រព្រែកបី មានចំនួន០៤កាមេរ៉ា​ ដែលសរុបមានចំនួន២០គ្រឿង៕

ដោយ​៖ស​ តារា​


ចែករំលែក៖