ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ ឱ​ វណ្ណឌីន​ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ២០គ្រឿង ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​ បានឱ្យដឹងថា​ លោកស្រីវេជ្ជបណ្ដិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ២០គ្រឿង  ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល  (CMS)។

ក្រសួង​សុខាភិបាល​ បន្តថា​ ចំណែករាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន ៖

១.មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

២.មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

៣.មន្ទីរសុខាភិបាលខេត្តបាត់ដំបង

៤.មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៥.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

៦.មន្ទីរសុខាភិបាលខេត្តកំពង់ធំ

៧.មន្ទីរសុខាភិបាលខេត្តកំពត

៨.មន្ទីរសុខាភិបាលខេត្តកណ្តាល

៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង

១០.មន្ទីរសុខាភិបាលខេត្តសៀមរាម

១១.មន្ទីរសុខាភិបាលខេត្តតាកែវ

១២.មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

១៣.និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល

ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។​ រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានី-ខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស៕

ដោយ៖សហការី​


ចែករំលែក៖