ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នៅថ្ងៃសុក្រ ទី១ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់អោយដឹងថា, រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។ 

អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃសុក ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ៨និង០០នាទី ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ ៖

ទី ១-ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ។

ទី២-របាយការណ៍សង្ខេបស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យ ប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦ ។

ទី៣-ការបោះឆ្នោតជ្រើសតាំងឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។ ៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និង ភូតគាមអនាម័យ។ អាស្រ័យហេតុនេះ សូមសាធារណជនជ្រាប ៕

ដោយ ៖ សិលា


ចែករំលែក៖