ព័ត៌មានទាន់ហេតុការណ៍៖

បារាំងទទួលស្គាល់ពីការបរាជ័យរបស់លោកខាងលិចក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី

ចែករំលែក៖

ការណ៍ដែលរុស្ស៊ីទទួលស្គាល់តំបន់ឯករាជ្យក្នុងប្រទេសអ៊ុយក្រែន គឺជាភស្តុតាងមួយបង្ហាញឱ្យឃើញថា គោលនយោបាយប្រឆាំងនឹងដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី ក្នុងរយៈពេល៨ឆ្នាំកន្លងមក។
សារព័ត៌មាន Monde Diplomatique របស់បារាំងបានផ្សព្វផ្សាយអត្ថបទរបស់ Helene Richard និង Anne-Cecile Robert ដែលបានសរសេរថា ការរឹតត្បិតការដាក់ទណ្ឌកម្មក្រោយការសម្រេចរបស់ទីក្រុងមូស្គូគឺពិបាកទទួលបានជោគជ័យ ។ កន្លងមកការធ្វើបែបនេះមិនមានប្រសិទ្ធភាពនោះឡើយចំពោះប្រទេសរុស្ស៊ី ហើយពេលនេះរុស្ស៊ីខ្លាំងជាងមុនទៀត។
នៅក្នុងអត្ថបទបានសរសេរថា «ការណ៍ដែនរុស្ស៊ីទទួលស្គាល់ប្រទេសឯករាជ្យនៅតំបន់ Donbass បានបង្ហាញយ៉ាងច្បាស់ពីគោលនយោបាយដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចមិនមានប្រសិទ្ធភាពឡើយចំពោះរុស្ស៊ីក្នុងរយៈពេល៨ឆ្នាំកន្លងមក។
ចាប់តាំងពីរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននៅឆ្នាំ២០១៤មក បណ្តាប្រទេសលោកខាងលិចក៏បានដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងមូស្គូ ។ ប៉ុន្តែទណ្ឌកម្មទាំងនោះមិនមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញប្រទេសនៅតំបន់អឺរ៉ុប ក៏ត្រូវប្រឈមនឹងផលប៉ះពាល់ខ្លាំងដោយការដាក់ទណ្ឌកម្មរបស់ខ្លួននោះដែរ។ នៅពេលនេះផលប៉ះពាល់កាន់តែខ្លាំងខណៈរុស្ស៊ីតបតវិញយ៉ាងចាស់ដៃសម្រាប់ប្រទេសក្នុងតំបន់អឺរ៉ុបដែលអាស្រ័យឧស្ម័នរបស់រុស្ស៊ីដល់ទៅជាង ៤០%។ បើប្រទេសទាំងនោះចង់ទិញឧស្ម័នពីរុស្ស៊ីគឺត្រូវតែទូទាត់ដោយប្រាក់រូប្លិ៍ របស់រុស្ស៊ី មិនមែនប្រាក់អឺរ៉ូឬដុល្លារដូចមុននោះឡើយ៕

ដោយ៖ ធីរីណា(រូបថត​ ៖​ RT)


ចែករំលែក៖