ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Hibernian នៅលីគកំពូលស្កុតឡេនបញ្ចប់តំណែងគ្រូបង្វឹកលោកShaun Maloney

ចែករំលែក៖

ក្លិប Hibernian របស់លីគកំពូលស្កុតឡេន Premiership បានបណ្តេញអ្នកចាត់ការទូទៅលោក Shaun Maloney កាលពីថ្ងៃពុធ បន្ទាប់ពីដឹកនាំលទ្ធផលមិនល្អបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី៧នៃលីគកំពូលមួយនេះ។

អតីតកីឡាករជម្រើសជាតិស្កុតឡេនលោក Maloney ត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែធ្នូ ដើម្បីជំនួសតំណែងលោក Jack Ross ប៉ុន្តែបុរសវ័យ៣៩ឆ្នាំរូបនេះមិនអាចជំរុញឱ្យមានការផ្លាស់ប្តូរសំណាងសម្រាប់ក្រុមដែលមានមូលដ្ឋាននៅ Edinburgh ដែលត្រូវបានទម្លាក់ចេញពីពានរង្វាន់Scottish Cup ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយក្រុម Hearts កាលពីសប្ដាហ៍​មុន។

ប្រធានប្រតិបត្តិរបស់ក្លិប Hibernian លោក Ronald Gordon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្តីសង្ឃឹមរបស់យើងក្នុងការតែងតាំងលោក Shaun Maloney ជាគ្រូបង្វឹកវ័យក្មេងដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់គឺថា គាត់នឹងជួយយើងឱ្យដឹកនាំក្លិបទៅមុខ ប៉ុន្តែទីបំផុតវាមិនបានសម្រេច” ។

ប្រធានប្រតិបត្តិក្លិបខាងលើបានបន្ថែមថា អតីតប្រធានក្រុមលោក David Gray នឹងទទួលបន្ទុកដឹកនាំក្លិបរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះសម្រាប់តំណែងទី២របស់គាត់ជាអ្នកចាត់ការចាំផ្ទះ បន្ទាប់ពីមានកំហុសកាលពីខែធ្នូឆ្នាំមុន មុនពេលលោក Maloney តែងតាំង។

សូមបញ្ជាក់ថា ក្រុម Hibernian នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ St Mirren នៅថ្ងៃសៅរ៍ខាងមុខ វេលាម៉ោង៩យប់។ បច្ចុប្បន្នក្រុម Hibernian កំពុងឈរលេខរៀងទី៧ ក្នុងលីគកំពូលស្កុតឡេន ដែល៥ប្រកួតចុងក្រោយរបស់ក្រុមនេះគឺឈ្នះ១ប្រកួត ស្មើ១ប្រកួត និងចាញ់រហូតដល់៣ប្រកួត ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖