ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៧ ខែមេសា – ៣ ខែឧសភា ឆ្នាំ២០២២ អាចបរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា, ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនិងឥទ្ធិពលពីជ្រលងសម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C
– ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា នឹងអាចមានភ្លៀងដោយអន្លើនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះបរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា អាចមានភ្លៀងដោយអន្លើនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ បរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕
ដោយ៖សុខ ខេមរា