នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក Elon Musk បានសម្រេចចិត្តទិញបណ្តាញសង្គមក្នុងតម្លៃ៤៤ពាន់លានដុល្លារ ។ លោកបានក្លាយជាម្ចាស់បណ្តាញសង្គម ដែលមានពលរដ្ឋរាប់សិបលាននាក់ប្រើប្រាស់។
តាមបណ្តាញព័ត៌មានរ៉យទ័រ បានផ្សាយថា នេះជាដំណាក់កាលសំខាន់បំផុតរបស់បណ្តាញសង្គម Twitter ជាក្រុមហ៊ុនដែលមានអាយុកាល១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានឈ្មោះល្បីល្បាញនៅលើពិភពលោក។
នៅក្នុងសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងទិញបណ្តាញសង្គម Twitter ម្ចាស់ថ្មី Elon Musk បានបញ្ជាក់ថា «សេរីភាពបញ្ចេញមតិគឺជាមូលដ្ឋាននៃសកម្មភាពប្រជាធិបតេយ្យ ។ បណ្តាញសង្គម Twitter បានដើរតួនាទីយ៉ាងសំខាន់ក្នុងពេលអនាគតរបស់មនុស្សជាតិ ។ Twitter មានសក្កានុពលធំធេង ដូច្នេះខ្ញុំចង់សហការជាមួយក្រុមហ៊ុន និងសហគមន៍អ្នកប្រើប្រាស់បណ្តាញ។
កិច្ចព្រមព្រៀងទិញបណ្តាញសង្គម Twitter ធ្វើឱ្យក្រុមហ៊ុននេះក្លាយទៅជាក្រុមហ៊ុនឯកជនបញ្ចប់ពាក្យចចាមអារ៉ាមជុំវិញទំនាក់ទំនងរវាងមហាសេដ្ឋី Elon Musk នឹងTwitter ប៉ុន្តែនៅពេលនេះ ក្រុមហ៊ុនរង់ចាំការឯកភាពពីម្ចាស់ភាគហ៊ុន ៕
ដោយ៖ ធីរីណា(រូបថត ៖ AFP)