ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា អញ្ជើញពិនិត្យមើលការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ Korea National Sport University  លោកបានដឹកនាំប្រតិភូចុះពិនិត្យមើលការហ្វឹកហាត់របស់កីឡាករ និងកីឡាការិនីកម្ពុជា ទាំង ៤ប្រភេទកីឡា ដែលបាន និងកំពុងហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ និងបន្តទស្សនាតាមបន្ទប់សិក្សា និងទីលានហ្វឹកហាត់របស់សាកលវិទ្យាល័យកីឡាជាតិកូរ៉េ ផងដែរ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា, កីឡាករ កីឡាការិនីកម្ពុជាចំនួន ២០រូប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ចាត់បញ្ជូនឲ្យទៅធ្វើការហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ សាធារណរដ្ឋកូរ៉េ រយៈពេល ១ខែ ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្កើននូវសមត្ថភាពបច្ចេកទេស និងគុណផល សម្រាប់ត្រៀមលក្ខណៈចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលខាងមុខ និងចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា៕

ដោយ ៖ សិលា


ចែករំលែក៖