ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង រតនា មានមោទនភាពនៅពេលឃេីញអតីត:ឧត្តមសេនីយ៍ឯកJohn Sanderson បានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងសប្តាហ៍ទី៤ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានថ្លែងថា, ខ្ញុំមានមោទនភាពនៅពេលឃេីញឯ.ឧ​ អតីត:ឧត្តមសេនីយ៍ឯកJohn Sanderson ដែលជាអតីត:មេបញ្ជាការកងទ័ពចំរុះជាតិសាសន៍នៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា(UNTAC) បានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅក្នុងសប្តាហ៍ទី៤ខែមេសាឆ្នាំ២០២២នេះ។ ខខ្ញុំនឹងទទួលលោក Sanderson ននិងលោកស្រី នៅឯសមរភូមិជួរមុខក្នុងការពិនិត្យសកម្មភាពបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមតែម្តងនៅចុងសប្តាហ៍នេះ! ។ 

លោកអគ្គនាយក បានលើកឡើងថា, គិតមកដល់ឆ្នាំ២០២២នេះ​ មានរយ:ពេល៣១ឆ្នាំ​គត់​(១៩៩១-២០២២)​!  ខ្ញុំបានចាប់ផ្តេីមចូលបំរេីការងារជាមួយក្រុមការងារនាំមុខរបស់កងកំលាំងអង្គការសហប្រជាជាតិ​ (UNAMIC) ដឹកនាំដោយកងទ័ពអូស្ត្រាលីនិងណូឡែសេឡង់​ ដែលកំលាំងមកដល់នៅខែតុលាឆ្នាំ១៩៩១​ ហេីយខ្ញុំត្រូវបាន​ជ្រេីសរេីសចូលបំរេីការងារមុន​ការមកដល់របស់កំលាំងកងទ័ព ដូចនេះខ្ញុំបានចាប់ផ្តេីមការងារនៅខែឧសភាឆ្នាំ១៩៩១​។ 

លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បន្តថា, ការពិតគោលដៅសំខាន់បំផុតនៃបេសសកម្មអង្គការសហការប្រជាជាតិនៅម្ពុជា​ គឺការកសាងសន្តិភាព​នៅកម្ពុជា​ ដោយត្រូវបញ្ចប់សង្គ្រាម​ ដកអាវុធ​និងបោះឆ្នោត​ ដេីម្បីកម្ពុជាទទួលនិរន្តភាពសន្តិភាព​និងជារដ្ឋប្រជាធិបតេយ្យតរៀងទៅ! ។  បេសសកម្មនេះមិនសំរេចបានជោគជ័យទាំងស្រុងនោះទេ​ សង្គ្រាមនៅតែបន្តជាមួយពួកអតីត:ខែ្មរក្រហម​ ហេីយការដណ្តេីមបានសន្តិភាពពេញលេញពិតប្រាកដគឺជាស្នាដៃរបស់វរជនខែ្មរខ្លួនឯងគឺតាមរយ:នយោបាយឈ្នះ-ឈ្នះ​ ដែលមានសម្តេចតេជោ​ ជាមគ្គទេសក៍ឯកនិងប្រតិបត្តិករខែ្មរទាំងឡាយ! 

ដោយ ៖ សិលា


ចែករំលែក៖