ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ គឺព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក វ៉ា ថន ឋានន្ដរស័ក្ដិឧត្ដមមន្ដ្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ សម្រាប់អាណត្ដិទី២ ក្នុងដែលសមត្ថកិច្ចដដែល។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ :
មាត្រា១.. តែងតាំងលោក វ៉ា ថន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តក្រចេះ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
មាត្រា.. ២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា