ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស: «នីតិវិធី ស្តីពីការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាព នៅក្នុងបញ្ជីរួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ឬរបស់គណៈកម្មាធិការ នៃក្រុមប្រឹក្សានេះ»

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៃកបទ.សអ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ «នីតិវិធី ស្តីពីការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាព នៅក្នុងបញ្ជីរួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ឬរបស់គណៈកម្មាធិការ នៃក្រុមប្រឹក្សានេះ» នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។ 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ “នីតិវិធី ស្ដីពីការបញ្ចូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាព នៅក្នុងបញ្ជីរួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ឬរបស់គណៈកម្មាធិការ នៃក្រុមប្រឹក្សានេះ។ ក្រោមអធិបតីភាពរបស់ លោក ចេង ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃកបទ.សអ ដោយមានការចូលរួមពីតំណាងអង្គការមិនមែនរដ្ឋាភិបាល បរទេសនៅកម្ពុជាសរុបចំនួន ១១៥នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីនីតិវិធីខាងលើ ដែលត្រូវបានរៀបចំឡើងដោយ កបទ.សអ ក្នុងគោលបំណងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នូវច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យស្របតាមសេចក្តី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និងអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ។ សិក្ខាសាលា បានរំលឹកអំពីច្បាប់និងឯកសារគតិយុត្តិពាក់ព័ន្ធ កាតព្វកិច្ចរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស ក្នុងនាមជាបុគ្គលរាយការណ៍ និងបានផ្ដោតសំខាន់លើខ្លឹមសារនៃនីតិវិធីខាងលើ ដោយបញ្ជាក់ លម្អិតអំពីជំហានក្នុងការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត និងបញ្ជីរួមរបស់ក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. ទៅកាន់ក្រសួង-ស្ថាប័នពាក់ព័ន្ធ (រួមមានតំណាងអង្គការមិនមែនរដ្ឋាភិបាល បរទេស) យន្តការក្នុងការបញ្ជូន និងទំនួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុក។

នៅចុងបញ្ចប់នៃសិក្ខាសាលា កបទ.សអ បានស្នើឱ្យសិក្ខាកាមផ្ដល់កិច្ចសហការ និងការយក ចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីកិច្ចការប្រឆាំងដល់ការរីកសាយភាយអាវុធមហាប្រល័យ និង អនុវត្តតាមនីតិវិធីដែលបានរៀបចំខាងលើឱ្យមានប្រសិទ្ធភាព៕

 


ដោយ ៖ សុខ ខេមរា


ចែករំលែក៖