ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនប្រកាសថា នឹងចុះហត្ថលេខាលើឯកសារចុះចាញ់តែប៉ុណ្ណោះ មិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពឡើយ

ចែករំលែក៖

សារព័ត៌មានRT បានដកស្រង់ការប្រកាសពីគណៈកម្មការ សន្តិសុខនិងការពារជាតិអ៊ុយក្រែន លោក Alexey Danilov ដែលបានប្រកាសថា អ៊ុយក្រែននឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពទេ ដោយគ្រាន់តែចុះហត្ថលេខាលើឯកសារចុះចាញ់រុស្ស៊ីក្នុងសង្គ្រាមតែប៉ុណ្ណោះ ។

សារព័ត៌មាន RT បានផ្សាយទៀតថា លេខាក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនលោក Alexey Danilov នៅថ្ងៃទី ២ខែឧសភា បានប្រកាសថា ទីក្រុងកៀវនឹងមិនចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ីឡើយ ដោយគ្រាន់តែចុះហត្ថលេខាលើសន្ធិសញ្ញាចុះចាញ់ក្នុងសង្គ្រាមតែប៉ុណ្ណោះ។
ចំណែកសារព័ត៌មានរ៉យទ័រ បានដកស្រង់របាយការណ៍ពីការិយាល័យសហប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ដែលបានប្រកាសថា មានមនុស្ស ១០១នាក់បានភៀសខ្លួនចេញពីរោងចក្រដែកថែបនៅទីក្រុង Mariupol ទៅកាន់ទីក្រុង Zaporizhzhia ។
លោកស្រី Osnat Lubrani តំណាងអង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសអ៊ុយក្រែនបានប្រកាសនៅថ្ងៃទី៣ខែឧសភាថា
«មានមនុស្ស១០១នាក់ រូមទាំងស្ត្រីនិងកុមារបានចាកចេញពីកន្លែងលាក់ខ្លួននៅក្នុងចក្រដែកថែបAzovstal ឃើញពន្លឺថ្ងៃជាលើកដំបូង ក្រោយរយៈពេល ២ខែមិនឃើញពន្លឺថ្ងៃ »៕

រូបថត៖ AP

រូបថត៖Reuters 

ដោយ៖ ធីរីណា(រូបថត៖AFP)


ចែករំលែក៖