ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានសរសេរនូវក្តីសង្វែគ អាឡោះអាល័យ ការបាត់បង់បងប្រុសបង្កើតទី២ លាគ្មានថ្ងៃត្រឡប់ ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ព្រឹកថ្ងៃស្អែក៩ឧសភា២០២២ដល់ពេលកំណត់ដែលបងប្រុសទីពីរនិងត្រូវបានបញ្ចុះទៅក្នុងព្រះធរណីដែលជាកន្លែងសម្រាកចុងក្រោយរបស់គាត់។
សម្តេចតេជោ បន្តថា, បងប្អូនយើងបែកគ្នាដោយមិនបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ទោះបីជាខ្ញុំបានមកទាន់ដណ្ហើមចុងក្រោយ របស់គាត់ស្រែកហៅគាត់យកដៃទាញ អង្រួនជើងរបស់គាត់តែមិនមានលទ្ធផល ក្រៅតែពីសម្រក់ទឹកភ្នែកទាំងអស់សង្ឃឹម។
នៅមានរឿងសោកសៅជាងនេះសម្រាប់ បងប្អូនប្រុសស្រីទាំង៦នាក់របស់យើង នោះគឺអវត្តមានបងប្រុសទីមួយក្នុងពិធីបញ្ចុះសពបងប្រុសទីពីរ។បងប្រុសទីមួយ មិនត្រឺមតែមិនបានចូលរួមក្នុងពិធីបញ្ចុះ សពបងទីពីរប៉ុណ្ណោះទេតែមកដល់ពេលនេះគាត់មិនទាន់ដឹងថាប្អូនប្រុសរបស់គាត់បាត់បង់ជិវិតទៀតផង។
ខ្ញុំបានហាមកូនៗ របស់គាត់មិនឱយនិយាយប្រាប់គាត់ពី មរណភាពប្អូនរបស់គាត់ដោយបងទីមួយ ទើបចេញពីបន្ទប់វះកាត់នៅក្រុងបាងកកប្រទេសថៃសុខភាពគាត់នៅខ្សោយ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ទៀតថា, ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងក្រោយពេលគាត់ទទួលដំណឹងថាប្អូនរបស់គាត់ បាត់បង់ជីវិតដោយគ្មានអ្នកណាផ្តល់ដំណឹងឱយគាត់?នេះហើយជារឿងសោកសៅនាប៉ុន្មានថ្ងៃខាងមុខ៕
ដោយ ៖ សុខ ខេមរា