សហរដ្ឋអាមេរិក ៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលជាកិច្ចប្រជុំលើកដំបូងមិនធ្លាប់មានពីមុនមកនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី! ។ កម្ពុជា ក្នុងនាមប្រធានអាស៊ានឆ្នាំ ២០២២ ដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុង ការពង្រឹងទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការ សន្តិសុខ សេដ្ឋកិច្ចដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព វិបុលភាព សុខដុមរមណីយកម្ម និងសណ្ឋាប់ធ្នាប់សម្រាប់តំបន់ និងពិភពលោក។
សូមបញ្ជាក់ថា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ថ្ងៃទី២ នាទីក្រុងវ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក,ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២។
ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានសូមថ្លែងអំណរសាទរប្រកបដោយមោទកភាព និងសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងនាមប្រធានអាស៊ាននៅលើទឹកដីសហរដ្ឋអាមេរិក។
និយាយជារួម ទឹកចិត្តប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដា បង្ហាញអំពីការគាំទ្រ និងសប្បាយចិត្តជាខ្លាំង ដែលបានមកជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសដែលលោកអញ្ជើញមកសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក ដែលធ្វើឡើងនៅ វ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក ៕
ដោយ ៖ សុខ ខេមរា