ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺដកកាំភ្លើងបាញ់បុគ្គលិកសុខាភិបាលនៅលើរថយន្តសង្គ្រោះ

ចែករំលែក៖

បុគ្គលិកសុខាភិបាល ត្រូវបានអ្នកជំងឺនៅលើរថយន្តសង្គ្រោះដកកាំភ្លើង បាញ់បណ្តាលឲ្យរបួសធ្ងន់ ក្នុងពេលកំពុងតែបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ។
លោក Mark Molinari មន្ត្រីប៉ូលិសនៅក្នុងតំបន់ បានប្រកាសថា ជនដៃដល់មានអាយុ ៣៧ឆ្នាំ បានបង្កអសន្តិសុខនៅខាងក្រៅ Funkey Monkey Lounge ក្នុងស្រុក Staten Island អាមេរិក។ នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យតាមរថយន្តសង្គ្រោះ បុគ្គលិកសុខាភិបាល បានសួរព័ត៌មានពាក់ព័ន្ធ ក៏ត្រូវជនដៃដល់ជាអ្នកជំងឺ ដកកាំភ្លើងខ្លីបាញ់ទៅលើបុគ្គលិកសុខាភិបាលបណ្តលឲ្យរបួសធ្ងន់។
ប៉ូលិសបានឲ្យដឹងថា ជនដៃដល់ បានលោតចេញពីរថយន្តសង្គ្រោះ រត់គេចខ្លួនប៉ុន្តែត្រូវ បុគ្គលិកសន្តិសុខ និងប៉ូលិសចូលនិវត្តម្នាក់បានជួបចាប់ខ្លួនបាន។
លោក Mark Molinari បានប្រកាសថា បុរសដែលជាជនដៃដល់ បានប៉ះទង្គិចជាមួយប៉ូលិសបណ្តាលឲ្យរងរបួស បញ្ជូនទៅមន្ទីរពេទ្យ ។ កម្លាំងជំនាញកំពុងតែស្រាវជ្រាវ ថាតើកាំភ្លើងខ្លីដែលជនដៃដល់បានប្រើប្រាស់ បានចុះបញ្ជីស្របច្បាប់ដែរឬទេ។
ចាប់តាំងពីឡើងកាន់តំណែងអភិបាលក្រុង ញូវយ៉ក មក លោក Eric Adams មកពីគណបក្សប្រជាធិបតេយ្យបានផ្តោតសំខាន់ទៅលើ ការទប់ស្កាត់បទល្មើស ដែលបានកើនឡើងនាពេលកន្លងមក ៕ដោយ៖ ធីរីណា

រូប​ថត​ ៖ saostar.vn


ចែករំលែក៖