ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីកិច្ចបញ្ចប់វគ្គសិក្សា និងប្រគល់សញ្ញាបត្រជូនសិក្ខាកាម ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់សន្តិសុខប្រជាជន១ នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម លោកឧត្តមសេនីយ៍ឯក អៀម បូណារ័ត្ន អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកស្នងការរង ប្រតិភូអមគណប្រតិភូវៀតណាម និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលសរុបចំនួន ៤៤រូប (ស្រី ០២រូប) ។
ជជាកិច្ចចាប់ផ្តេីមលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញមានមតិស្វាគមន៍គណប្រតិភូវៀតណាម និងអង្គពិធីទាំងមូល ។ ជាកិច្ចបន្តលោកវរសេនីយ៍ឯក ចឹង វ៉ាន់ទាន់ នាយកសាលាជាន់ខ្ពស់ប្រជាជន១ នៃសាធារណ:សង្គមនិយមវៀតណាម បានអញ្ជេីញមានមតិសំណេះសំណាល និងបូកសរុបលទ្ធផលកម្មសិក្សាបញ្ចប់វគ្គ របស់សិក្ខាកាមកម្ពុជាចំនួន ៤៤រូប ។
ជាមួយនោះដែរលោកវរសេនីយ៍ឯក នាយកសាលាជាន់ខ្ពស់ប្រជាជន១ បានអញ្ជេីញប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមទាំង ៤៤រូប និងប្រគល់កាដូរអនុស្សាវរីយ៍ ដល់សិក្ខាកាមដែលទទួលបាននិទ្ទេសល្អផងដែរ ។
ជាកិច្ចបញ្ជប់គណអធិបតីបានអញ្ជេីញ ផ្តល់វត្ថុអនុវស្សារីយ៍ទៅវិញទៅមកផងដែរ ៕
ដោយ ៖ សហការី