ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកាត់កបានហើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២:៤៥នាទីរសៀល សមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីសម្លាប់ប្រពន្ធខ្លួនឯងដោយកាត់ក កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សិលា