បណ្តាប្រទេសលោកខាងលិចកំពុងតែខ្វែងគំនិតគ្នា បែកបាក់គ្នាជុំវិញការដាក់ទណ្ឌកម្មរុស្ស៊ី ហើយវិវាទទាំងនោះនឹងធ្វើឱ្យសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែអូសបន្លាយ។
វិវាទរវាងប្រទេសលោកខាងលិច ផ្តោតទៅលើការដាក់ទណ្ឌកម្មរុស្ស៊ី ដោយប្រទេសមួយចំនួនចង់បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី និងប្រទេសមួយចំនួនទៀតមិនចង់ដាក់ទណ្ឌកម្មនោះឡើយ ក៏ដូចជាមិនចង់ផ្តល់ជំនួយអាវុធដល់ប្រទេសអ៊ុយក្រែននោះឡើយ ដោយប៉ះពាល់ដល់ប្រទេសរបស់ខ្លួនផ្ទាល់។
ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ពិសេសគឺប្រទេសតំបន់អឺរ៉ុបមិនបានធ្វើឱ្យរុស្ស៊ីរងផលប៉ះពាល់ខ្លាំងនោះឡើយ ផ្ទុយទៅវិញប្រទេសតំបន់អឺរ៉ុបជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ពិសេសនៅលើវិស័យប្រេង។
ក្នុងពេលនេះប្រទេសអឺរ៉ុបត្រូវបង្ខំចិត្តបង្កើតគណនីប្រាក់រុស្ស៊ីដើម្បីទូទាត់តម្លៃប្រេងតាមសំណើរបស់ភាគីរុស្ស៊ី សម្រាប់ប្រទេសដែលមិនមានភាពជិតស្និទ្ធ។ ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី មិនមានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញអឺរ៉ុបទើបជាអ្នករងផលប៉ះពាល់យ៉ាងពិតប្រាកដ។ ចំណុចទាំងនោះហើយបានធ្វើឱ្យអឺរ៉ុបប្រឈមការបែកបាក់គ្នា ៕
ដោយ៖ ធីរីណា(រូបថត ៖ AFP)