ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រយៈពេលពីរថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ។
ប្រភពដដែលបន្តថា ជាក់ស្ដែងកាលពីយប់ថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវលេខ១៣ កែងផ្លូវលេខ១០៤ ភូមិ០៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ តារា