ព័ត៌មានទាន់ហេតុការណ៍៖

បារាំងស្នើឱ្យសហភាពអឺរ៉ុបហាមប្រាមលើបណ្តាញសង្គម X គណៈកម្មការអឺរ៉ុបនឹងចាត់វិធានការសមស្របប្រឆាំងនឹងមហាសេដ្ឋី Musk

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបចាត់វិធានការបន្ទាប់ពីមេដឹកនាំអឺរ៉ុបជាច្រើនបានថ្កោលទោសឥទ្ធិពលរបស់មហាសេដ្ឋី Elon Musk លើស្ថានភាពបោះឆ្នោតអាល្លឺម៉ង់។“សង្គ្រាមពាក្យសម្តី” រវាងមេដឹកនាំប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) និងមហាសេដ្ឋីអាមេរិក Elon Musk នៅតែបន្តមានភាពតានតឹង។
កាលពីថ្ងៃទី ៨ ខែមករា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប (EC) ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីបរទេសក្នុងការបោះឆ្នោតអឺរ៉ុប នេះបើយោងតាមគេហទំព័រ Euronews ។
លោក Barrot បាននិយាយថា “ទាំង EC អនុវត្តច្បាប់ឱ្យតឹងរ៉ឹងតាមដែលអាចធ្វើបាន ដើម្បីការពារលំហឯករាជ្យរបស់យើង ឬវាមិន ហើយបន្ទាប់មកពិចារណាលើការប្រគល់សមត្ថភាពដើម្បីធ្វើដូច្នេះទៅឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប” ។
រដ្ឋមន្ត្រីការបរទេសលោក Barrot ក៏មិនបានច្រានចោលការហាមឃាត់លើបណ្តាញទំនាក់ទំនងសង្គម X របស់មហាសេដ្ឋី Elon Musk នៅអឺរ៉ុប ដែលស្រដៀងទៅនឹងអ្វីដែលរដ្ឋាភិបាលប្រេស៊ីលបានធ្វើកាលពីខែកញ្ញា ឆ្នាំ 2024 ដែរ។ លោក Barrot បាននិយាយថា យន្តការដែលអនុញ្ញាតឱ្យជំហាននេះគឺ “ដាក់ក្នុងច្បាប់របស់យើង”។
អ្នកនាំពាក្យ EC លោក Thomas Regnier បាននិយាយថា EC នឹងចាត់វិធានការសមស្រប ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់មហាសេដ្ឋី Elon Musk ។
កន្លងមក មេដឹកនាំអឺរ៉ុបជាច្រើនបានថ្កោលទោសចំពោះអន្តរាគមន៍ថ្មីរបស់មហាសេដ្ឋី Elon Musk ក្នុងយុទ្ធនាការបោះឆ្នោតដែលកំពុងបន្តនៅក្នុងប្រទេសអាល្លឺម៉ង់៕

ដោយ៖ ធីរីណា(រូបថត​៖ AFP)


ចែករំលែក៖