ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃចាស់ សហការជាមួយកម្លាំងជំនាញរដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចអកភក់ ប្រកាសគ្រាប់ និងបឹងអញ្ចាញ ស្ថិតក្នុងភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចូលរួមកម្លាំងចម្រុះសរុបចំនួន ១០នាក់ ។
សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ០៤គ្រឿង ។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-បង្គោលចំនួន ៧០០ដើម
-សាច់មងប្រវែង ១២០០ម៉ែត្រ
-ស្បៃមុងប្រវែង ៤៥០ម៉ែត្រ
-ឡុកចាប់ត្រីចំនួន ០៩ឡុក
-លែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន ១៥០គីឡូក្រាម ។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាប បានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ដោយឡែកជនល្មើស បានរត់គេចខ្លួនមុនពេលសមត្ថកិច្ច ចុះអន្តរាគមន៍៕
ដោយ៖ អរុណរះ