ក្រសួងបរិស្ថាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ពីឈ្មោះខ្មែរ ៖ព្រិច ,ឈ្មោះវិទ្យាសាស្រ្ត៖ Melietha suavis Pierre និងយោងតាមអំបូរ៖ OPILIACEAE។ ដោយបញ្ជាក់ថា, ព្រិចគឺជារុក្ខជាតិម្យ៉ាងមានដើមកំណើតនៅប្រទេសថៃ ឧបទ្វីបម៉ាឡេស៊ី ឡាវ កម្ពុជា វៀតណាម និងហ្វីលីពីន ភាគច្រើនវាដុះនៅក្នុងព្រៃល្បោះ ។
ព្រិច គឺជារុក្ខជាតិពណ៏បៃតង ដែលដើមរបស់វាអាចមានកំពស់រហូតដល់ ១០ ម៉ែត្រ។ ស្លឹករបស់វាដុះឆ្លាសគ្នាមានលក្ខណ: រាងពងក្រពើពណ៏បៃតងរលោង នឹងជួនកាលស្រួច ។
ពន្លក ស្លឹក ផ្កា ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាបន្លែសម្រាប់បរិភោគសម្រាប់ប្រជាជនទូទៅ។ផ្លែឈើទុំក៏អាចបរិភោគបានដែរ (មានជាតិជូរផ្អែម)៕
លើសពីនេះទៀត ព្រិចមិនត្រឹមតែជាបន្លែដែលអាចបរិភោគបាននោះទេ វាក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងវីតាមីន C ។ ពន្លក និងស្លឹកស្រស់របស់វាមានផ្ទុកដូចជា ទឹក 76.6 ក្រាម ប្រូតេអ៊ីន 8.2 ក្រាម កាបូអ៊ីដ្រាត 10.0 ក្រាម ជាតិសរសៃ 3.4 ក្រាម ផេះ 1.8 ក្រាម carotene 1.6 mg វីតាមីន C 115 មីលីក្រាម តម្លៃថាមពលគឺប្រហែល 300 kJ / 100 ក្រាម។
ព្រិចគឺជាបន្លែដ៏ល្អវាសមនឹងទទួលបានការសិក្សាលម្អិតបន្ថែមទៀតដើម្បីកំណត់សក្តានុពលរបស់វាសម្រាប់ការប្រើប្រាស់កាន់តែទូលំទូលាយ និងការដាំដុះនៅក្នុងប្រព័ន្ធកសិកម្ម ៕
ដោយ ៖ សិលា