ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងឈាមរាវបែកគំនិតធ្វេីសកម្មភាពកាប់ប្លន់ម៉ូតូបានហេីយតែអស់លក្ខណ៍ជាប់អន្ទាក់នគរបាលស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល​ ៖ កម្លាំងនគរបាលស្រុកកៀនស្វាយបានបេីកប្រតិបត្តិការស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់បាន៣នាក់ក្នុងចំណោមបក្សពួក១០នាក់​ បន្ទាប់ពីពួកគេបានជិះម៉ូតូធ្វេីសកម្មភាពកាប់ជាច្រេីនកាំបិត​ទៅលេីជនរងគ្រោះរួចប្លន់យកម៉ូតូបាន១គ្រឿង​ កាលពីថ្ងៃអាទិត្យ១៣កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២  វេលាម៉ោង០២និង១០នាទីនៅចំណុចភូមិចិនកោះ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

   មន្ត្រីនគរបាលបានឱ្យដឺងថា​  ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យកាប់ប្លន់នោះឈ្មោះ ឡុង គីមលាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតារបដូនស ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  ចំណែកក្រុមជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៣នាក់នោះ ទី១-ឈ្មោះ ចាន់ សីហតុន  ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកសំរោង  សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។២-ឈ្មោះ និច សិដ្ឋិគុណ ភេទប្រុស  អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ  ខេត្តកណ្ដាល(ឃាត់ខ្លួន)។

៣-ឈ្មោះម៉ៅ សុភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីលំនៅភូមិតាង៉ូវក្រោម សង្តាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

  មន្ត្រីនគរបាលបានបន្តឱ្យដឹងថា​ ក្រុមជនសង្ស័យមានគ្នា១០នាក់បានជិះម៉ូតូចំនួន៥គ្រឿងបេីកកៀរជនរងគ្រោះខាងលេី  រួចយកកាំបិតបុង័តោមកកាប់ឈ្មោះ ឡុង គីមលាង (ជនរងគ្រោះ)ចំក្បាលចំនួនបីកន្លែង ដេរចំនួន៣០ថ្នេរ និងខ្នងចំនួន២កាំបិត រួចប្លន់យក​ម៉ូតូ១គ្រឿង​ ម៉ាក Honda Scoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខកណ្តាល1AM-6603 ហេីយនាំគ្នាជិះចេញទៅភ្នំពេញ។

    បន្ទាប់មកជនរងគ្រោះឈ្មោះ ឡុង គីមលាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតារបដូនស ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវនិងសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅធ្វើឃាត់ខ្លួនជនសង្ស័បានចំនួន០៣នាក់​យកមកប៉ុស្តិ៍ធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី។ 

  នៅចំពោះមុខសមត្ថកិច្ច ជនសង្យ័យទាំងបីនាក់បានសារភាពថា ពួកគេនិងបក្សពួកពិតជាបានកាប់ទៅលេីជនរងគ្រោះប្លន់យកម៉ូតូពិតប្រាកដមែនហេីយកន្លងមកក្រុមពួកគេបានធ្វេីសកម្មភាពជិះម៉ូតូកៀរអ្នកធ្វេីដំណេីរកាប់ប្លន់២ដងរួចមកហេីយតែមិនបានសម្រេច៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖