ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ចំនួន​៦នាក់បានស្លាប់​ក្នុង​ករណី​បាក់​រលំ​អគារ​នៅ​អេ​ហ្ស៊ី​ប​

ចែករំលែក៖

​អន្តរជាតិ​៖ បេី​តាមការបញ្ជាក់ពី​អាជ្ញាធរ​​រដ្ឋធានី​គែរ ​(Cairo) បានឱ្យដឹងថា៖​ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន​៦នាក់បានស្លាប់​ ក្នុង​ករណីបាក់​រលំ​អគារ​នៅក្នុង​រដ្ឋធានី​គែរ ​(Cairo) នៃប្រទេស​អេ​ហ្ស៊ី​ប​ កាលពីថ្ងៃសុក្រទី​១៧​ ខែមិថុនា​ម្សិលមិញ​​នេះ។

​បន្ទាប់ពី​កេីត​ហេតុ លោក Ibrahim Abdel-Hadi អភិបាលរងក្រុង​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែលចេញ​ផ្សាយ​ដោយ​ក្រសួងមហាផ្ទៃ​ថា៖ គ្រួសារ​មួយ​មាន​សមាជិក៦នាក់​ត្រូវ​គេ​ជឿថា​បាន​ស្ថិត​នៅ​ខាង​ក្នុង​អគារ​កម្ពស់​៦​ជាន់​ដែលបាក់​រលំ​មួយ​នេះ។​ ​
​ភ្លាមៗ​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅ​កន្លែង​កើត​ហេតុ​បាន​បន្ត​ស្វែង​រក​អ្នក​បាត់​ខ្លួន​នៅ​តាម​គំនរ​បាក់បែក​ និងបានស្នេីសុំឱ្យ​ប្រជាជន​រស់នៅតំបន់ជុំវិញចាក​ចេញពី​អគារ​នោះ ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​រចនាសម្ព័ន្ធ​។ ចំណែក​ក្រុម​អ្នក​ឈូស​ឆាយ និង​អ្នក​ជីក​រក​បន្ត​លើក​បំណែក​បាក់បែក​ចេញពីកន្លែង​កើត​ហេតុ​កាលពី​រសៀល​ថ្ងៃ​សុក្រផងដែរ។ ប៉ុន្តែ​គេ​នៅ​មិនទាន់​បាន​ដឹង​ភ្លាមៗ​នៅឡើយ​នោះទេ​ពី​មូល​ហេតុដែល​បណ្តាលឱ្យ​បាក់​រលំ​អគារ​នេះ។

សូមជម្រាបថា​ ការ​បាក់​រលំ​អគារ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ព្រោះតែសំណង់​មិន​សមស្រប និង​កង្វះ​ការថែទាំ​នៅ​ក្នុង​សង្កាត់​ក្រីក្រ ​និង​តំបន់​ជនបទ​។

គួរបញ្ជាក់ដែរថា​ បច្ចុប្បន្ន​រដ្ឋាភិបាល​របស់​ប្រទេស​​អេ​ហ្ស៊ី​ប​ បាន​ព្យាយាម​បង្ក្រាបលើ​សំណង់​ខុសច្បាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បន្ទាប់ពី​ការអនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង​៕

ដោយ​៖ស​ តារា


ចែករំលែក៖