ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ​

ចែករំលែក៖

​​ខេត្ត​បាត់ដំបង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ​ ជាក់ស្ដែង​ដកហូត​និងរឹបអូសបាន​វត្ថុតាង​រួមមាន​៖​ ក្បាល​ប​ចំនួន​ ៤៣​គ្រឿង​,​ របាំង​សាច់​អួន​ប្រវែង​ ៨២០០​ម៉ែត្រ​,​ បង្គោល​ចំនួន​ ៣៣០០​ដើម​, មង​មី​ជាន់​ប្រវែង​ ៥០០​ម៉ែត្រ​,​ ប្រលែង​ត្រី​ចំរុះ​ចំនួន​ ១៥០​គីឡូក្រាម​ ។​

របាយការណ៍​ដដែល​ បន្តថា​ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​យោបល់​លោក​ឧត្តមសេនីយ៍ត្រី​ ចេ​ង​ ឡេ​ង​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​វរសេនីយ៍ឯក​ ឡុ​ង​ យោធា​វី​រៈ​ កាលពីថ្ងៃ​ទី​១៨​ ខែមិថុនា​ម្សិលមិញនេះ​​ បាន​ដឹក​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ជី​វាំង​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ សហការ​ជាមួយ​កម្លាំង​ចំរុះ​ និង​ទីបញ្ជាការ​ស្រាល​ខេត្តបាត់ដំបង​ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ ០១​លើក​ នៅ​ចំណុច​អតីត​ឡូ​តិ៍​នេសាទ​១​ និង​លេខ​២​ ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រែក​ទាល់​ និង​ភូមិ​ក្បាល​តោ​ល​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​។​

​​ក្រោយ​ពេល​បង្ក្រាប​សម្ភារៈ​ល្មើស​ខាងលើ​នេះ ត្រូវបានក្រុមការងារ​សម្រេច​ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​តែ​ម្តង​។​ ​ចំពោះ​មុខសញ្ញា​ដែល​ជា​ម្ចាស់​ទីតាំង​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​នេះ​ សមត្ថកិច្ច​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​សាវតា​ជាតិ​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ អនុវត្ត​តាម​ច្បាប់​ ៕

ដោយ​៖សហការី​


ចែករំលែក៖