ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីឆ្កឹះសោបន្ទប់ជួលពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យប្រុសស្រីចំនួន៧នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២​ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៨ ស្ថិត ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ជនសង្ស័យទី១ឈ្មោះ ទេស សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ទី២ឈ្មោះ វង្ស វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ទី៣ឈ្មោះ ភារម្យ សុវណ្ណ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ទី៤ ឈ្មោះ នាង ចាន់វតី ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះទីលំនៅបច្ចុប្បន្នបន្ទប់ជួលភូមិចំការឳឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ទី៥ ឈ្មោះ យឹម វល័ក្ខ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ទី៦ ឈ្មោះ ប៊ុត ចាន់ពេជ្ជតា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិចំការឳឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ទី៧ ឈ្មោះ សុភា ណារី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ទី៨ ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គេចខ្លួន)។ 

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់ខាងលើ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៤៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ បានទទួលព័ត៌មានតាមទូរស័ព្ទពីប្រជាពលរដ្ឋល្អរាយការណ៍មកថាៈ មាន ជនសង្ស័យមួយក្រុមកំពុងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួលលេខ១០១ ក្រុមទី០៨ ភូមិចំការ ឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលកាកាបទី២ បានចុះទៅដល់បន្ទប់ជួលខាងលើ ក៏ឃើញជនសង្ស័យទាំង០៧នាក់កំពុងប្រមូលផ្ដុំបើ ប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់ជួលលេខ១០១ ឃើញដូចនេះសមត្ថកិច្ចបានធ្វើការឆែកឆេរក៏បានរកឃើញក្រាម សរថ្លាចំនួន១១កញ្ចប់ថង់តូច សង្ស័យថាជាសារធាតុញៀននៅក្នុងកញ្ចប់បារីលើខ្លួនជនសង្ស័យឈ្មោះ ទេស សុភ័ក្រ្ដ ហើយក៏បានឆែកឆេរបន្ត ក៏ឃើញមានឧបករណ៍ ដែកកែច្នៃសម្រាប់ឆ្លុះសោរម៉ូតូចំនួន០១ សោរកែច្នៃអក្សរអិល ចំនួន០១ ដែកលួសកែច្នៃសម្រាប់ឆ្លុះសោរចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿនញៀនមួយចំនួន។

 ក្រោយ ពេលរកឃើញ កម្លាំងសមត្ថកិច្ចយើងបានធ្វើការចាប់យកវត្ថុតាង និងនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាក់ការតាមនីតិវិធីតម្ដង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖