ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​​ជំនាញ​បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់​ ​ទៅ​តុលាការ​ខេត្ត​​​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន

ចែករំលែក៖

    ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា៖​ សមត្ថកិច្ចនគរបាល​ខេត្តសៀមរាប​ ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​អនុវត្ត​តាម​នីតិវិធី​ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​ បានឱ្យដឹងថា​ កាលពីវេលាម៉ោង​ ១០យប់ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២២​​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ ចុះ​បង្ក្រាប​ករណី​ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​លើ​ដងផ្លូវ​ស្ថិត​នៅ​ភូមិ​គោក​ត្នោត​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-ស្រីពាក់ព័ន្ធ​នឹង​ករណី​នេះ​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់​ ។​ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​ម្សៅ​សង្ស័យ​ជា​សារធាតុ​ញៀន​ ចំនួន​១៤​កញ្ចប់​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំ​នួន​ និង​ទូរស័ព្ទ​ដៃ​ចំនួន​១០​គ្រឿង​ ៕

ដោយ​៖អារុណ​រះ


ចែករំលែក៖