ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញ​មុខ​ជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួន។ 

 ជនសង្ស័យឈ្មោះ លិច សុវណ្ណាលុច ហៅ លុច ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គីស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបក្ខពួករបស់ជនសង្ស័យឈ្មោះ ប៊ូ សុវណ្ណដាវីដ ហៅ វីដ។

របាយការណ៍​ដដែល​ បានបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២២។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖