ភ្នំពេញ៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ តំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខ័ន្ធលោកអនុសេនីយ៍ឯក កែវ ច័ន្ទត្រា មន្ត្រីផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០:០០នាទី ដោយរោគាពាធ ហើយបច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យនៅវត្តទួលសង្កែ តាមប្រពៃណី សាសនា ។
ក្នុងឱកាសនោះដែរ លោកអធិការ ក៏បាននាំយកនូវបច្ច័យ របស់លោកស្នងការ ចំនួន ២,០០០,០០០៛, លោក អភិបាល សុខ ពេញវុធ ចំនួន ៥០០,០០០៛, លោកអធិការ ទៀង ច័ន្ទសារ ចំនួន ៥០០,០០០៛, បច្ច័យតាមបណ្តាលប៉ុស្តិ៍និងផ្នែកសរុប ចំនួន ៦,៧៦៥,០០ផ៛ និងភេសជ្ជៈមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសព ដេីម្បីសម្រួលក្នុងពិធីបុណ្យផងដែរ៕
ដោយ៖ស តារា