ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោក យ៉ែម សារិទ្ធ អធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២និង៥០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បានធ្វេីការចុះល្បាតនៅតាមភូមិសាស្ត្រនានា នៅក្នុងក្រុងប៉ៃលិន រហូតមកចំណុចអូរសួស្ដី ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏បានប្រទះឃេីញមុខសញ្ញាសង្ស័យចំនួន០២នាក់កំពុងតែជិះម៉ូតូ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានហៅជនសង្ស័យឲ្យឈប់ ដេីម្បីធ្វេីការសាកសួរ បន្ទាប់ពីសាកសួររួច មុខសញ្ញាទាំង០២នាក់ខាងលេីនេះ៖
ទី១/ឈ្មោះ រ៉ាន់ ភារុន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្រចាប់លេី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២/ឈ្មោះ ប្រាក់ តឹប ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្រចាប់លេី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឆ្លេីយសារភាពថា ពួកគេទាំង០២នាក់ ទេីបតែចេញមកពីជក់សារធាតុញៀន នៅចំណុចមាត់អូរ ស្ថិតក្នុងភូមិ ប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ត ប៉ៃលិន ហេីយអ្នកដែលលក់គ្រឿងញៀនឲ្យមកពួកគេប្រេីប្រាស់នោះឈ្មោះ សយ ពិសី ភេទ ប្រុសអាយុ២៩ឆ្នាំមុខរបបពិតប្រាកដ រស់នៅភូមិឃុំខាងលេី អ្នកលក់។
លោកអធិការបានបន្តថា÷ក្រោយពីសួរនាំជនសង្ស័យទាំង២នាក់ខាងលើភ្លាមៗលោកក៏សុំការអនុញ្ញាតពីថ្នាក់ដឹកនាំ ផែនជំនាញនៃស្នងការខេត្តក៏បានដឹកនាំកម្លាំងចុះបង្រ្កាបជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់( ប្រុស) បន្ថែមទៀតមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ សយ ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ បន្ទាប់ពីឃាត់ខ្លួន ឈ្មោះ សយ ពិសីខាងលើនេះកម្លាំងនគរបាលជំនាញក៏បានសួរនាំជនសង្ស័យ ស្រាប់តែជនសង្ស័យបានឆ្លើយប្រាប់ថា÷ខ្លួនបានយកគ្រឿងញៀនទៅលាក់ទុកក្នុងព្រៃ ក្រោយមកសមត្ថកិច្ចជំនាញក៏បាននាំខ្លួនជនសង្ស័យទៅបង្ហាញកន្លែងលាក់ទុក រកឃេីញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់។
បន្ទាប់មកបានឃាត់ខ្លួនបក្ខពួកបន្តទៀត
២/ឈ្មោះ នួន សុខណាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣/ឈ្មោះ ណែម សុីណា ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកអធិការក្រុងក៏បានបន្តទៀតថា÷
វត្ថុតាងដែលដកហូតបានសរុបរួមមាន៖
១/ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់ ទម្ងន់៣,១០ក្រាម សាច់ថ្នាំសុទ្ធ។
២/ម៉ូតូចំនួន០៣គ្រឿង។
* ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1AG-4809 ចំនួន០១គ្រឿង។
*ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន1A-8498ចំនួន០១គ្រឿង។
*ម៉ូតូម៉ាកហុងដាវ៉េវ ស៊េរីឆ្នាំ២០១៣ ពណ៌ ខ្មៅ ស្លាកលេខប៉ៃលិន1A-9378 ចំនួន០១គ្រឿង។
៣-ទូរស័ព្ទដៃចំនួន០៣គ្រឿង។
*/ទូរស័ព្ទដៃម៉ាកOPPO ពណ៌ក្រហមចំនួន ០១គ្រឿង។
*/ទូរស័ព្ទដៃម៉ាកOPPOពណ៌ខ្មៅ ចំនួន០១គ្រឿង។
*/ទូរស័ព្ទដៃម៉ាកNokia អិនចុចពិល ពណ៌ខ្មៅ ចំនួន០១គ្រឿង។
៤/ដាវចំនួន០៣ដេីម។
៥/សម្ភារ:ជក់គ្រឿងញៀនមួយចំនួនទៀត។
ករណីខាងលើនេះលោកអធិការនគរបាលក្រុងប៉ៃលិន ក៏បានស្នើសុំយោបល់លោកស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលេី រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕
ដោយ៖ស សារ៉េត