ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីអគ្គិភ័យ​មួយបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងកាលពីវេលាម៉ោង​០៤ទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

      សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះសៀវ ម៉េងគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាងកាត់ដេរ ។ ផ្ទះដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី៍ មានទំហំ៥ម៉ែត្រគុណនឹង៨ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារមួយចំនួន តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឬរងគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។

    ក្នុងប្រតិបត្តិការនោះ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន​០២គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង០៤និង៣០នាទីទៀបភ្លឺនាថ្ងៃខែឆ្នាំដដែល៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖