អតីតមិត្តរួមក្រុម Liverpool កីឡាករ Sadio Mane និង Mohamed Salah ទាំង២នាក់បានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពចំនួន៣០សម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) សម្រាប់ឆ្នាំ២០២១–២០២២។
Mane ដែលបានចូលរួមជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich កាលពីសប្តាហ៍មុន មានភាគរយខ្ពស់ជាង Salah ក្នុងកម្រិតអន្តរជាតិក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសេណេហ្គាល់បានផ្តួលអេហ្ស៊ីបក្នុងវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations កាលពីខែកុម្ភៈ មុនពេលកក់កៅអីទៅកាន់World Cup ឆ្នាំ២០២២របស់ពួកគេនៅខែបន្ទាប់។
កីឡាករសេណេហ្គាល់ Sadio Mane គឺជាបុរសចុងក្រោយដែលបានឈ្នះពានរង្វាន់ល្អបំផុតនៅទ្វីបអាហ្រ្វិកក្នុងឆ្នាំ២០១៩ នៅពេលដែល Asisat Oshoala របស់នីហ្សេរីយ៉ាបានឈ្នះពានរង្វាន់ស្ត្រី ចាប់តាំងពីពេលដែលពានរង្វាន់ត្រូវបានលុបចោលដោយសារតែជំងឺរាតត្បាត។
នៅកម្រិតក្លិប Mane និង Salah ដែលមានអាយុ៣០ឆ្នាំទាំង២បានឈ្នះពានរង្វាន់ FA Cup និង League Cup នៅប្រទេសអង់គ្លេសកាលពីរដូវកាលមុន ប៉ុន្តែបានខកខានការឈ្នះពាន Premier League និងពេលហង្សក្រហមចាញ់ ១–០ ក្រោមស្នាដៃក្រុម Real Madrid ក្នុងការប្រកួតពានរង្វាន់អឺរ៉ុប Champions League វគ្គផ្តាច់ព្រ័ត្រ។
Salah ដែលបានឈ្នះរង្វាន់២ដងនោះ បានបញ្ចប់រដូវកាលក្លិបជាមួយនឹងឈ្នះពានស្បែកជើងមាស Premier League រួមជាមួយនឹងកីឡាកររបស់ Tottenham Hotspur ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min។ កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានឈ្នះទាំងពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលពីសមាគមអ្នកនិពន្ធបាល់ទាត់ និងសមាគមកីឡាករបាល់ទាត់អាជីពផងដែរ។
ចំណែកខ្សែប្រយុទ្ធ Riyad Mahrez សញ្ជាតិអាល់ហ្សេរី ដែលជាអ្នកជួយឲ្យក្រុមឈ្នះជើងឯក Premier League ជាមួយ Manchester City ក៏លេចធ្លោក្នុងបញ្ជីខាងលើដែរ ។
ក្រុមជើងឯកអាហ្រ្វិកសេណេហ្គាល់មានបេក្ខភាពច្រើនជាងគេក្នុងបញ្ជីរបស់ CAF ជាមួយនឹងកីឡាករ៤នាក់ផ្សេងទៀតចូលរួមជាមួយ Mane ដូចជាអ្នកចាំទីរបស់ Chelsea Edouard Mendy, ខ្សែបម្រើ Leicester City Nampalys Mendy, Saliou Ciss និង Kalidou Koulibaly ។
ឈ្មោះផងដែរគឺអ្នកឈ្នះពានរង្វាន់ Ivorian Serie A គឺ Franck Kessie, Moroccan Achraf Hakimi របស់ PSG និង Vincent Aboubakarរបស់ Cameroon ដែលបានក្លាយជាកីឡាករដំបូងគេដែលរកបាន៨គ្រាប់នៅ Nations Cup តែមួយក្នុងរយៈពេលជាងកន្លះសតវត្ស។
សហព័ន្ធ CAF ក៏បានចេញផ្សាយបញ្ជីរបស់ខ្លួនសម្រាប់កីឡាករផ្នែកបុរសមួយចំនួនផ្សេងទៀត រួមមានកីឡាករវ័យក្មេង និងគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ។បេក្ខភាពសម្រាប់ប្រភេទនារីនឹងត្រូវប្រកាសក្នុងពេលកំណត់ ដោយពិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា មុនពេលបញ្ចប់ការប្រកួត Women’s Africa Cup of Nations នៅប្រទេសម៉ារ៉ុក នៅក្នុងរដ្ឋធានី Rabat។
បញ្ជីរាយនាមដែលមានចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំនេះ ត្រូវបានសម្រេចដោយក្រុមអ្នកជំនាញខាងបច្ចេកទេស និងអ្នកកាសែតរបស់ CAF។ អ្នកឈ្នះនៃប្រភេទពាននីមួយៗនឹងត្រូវសម្រេចដោយក្រុមបោះឆ្នោតដែលបង្កើតឡើងដោយគណៈកម្មាធិការបច្ចេកទេសរបស់ CAF, អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងគ្រូបង្វឹក ព្រមទាំងប្រធានក្រុមនៃសមាគមសមាជិក និងក្លិបដែលចូលរួមក្នុងវគ្គចែកពូលនៃការប្រកួតទ្វីប ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)