ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោក អ៉ីវ លាង អគ្គាធិការ នៃ អគ្គា ធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យរៀបចំក្រុមការងារត្រៀមចុះធ្វើ អធិការកិច្ចនៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាន នាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន នៅទីស្តីការក្រសួង។
លោកអគ្គាធិការ បានមានប្រសាសន៍ថា ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីថ្នាក់ដឹកនាំក្រសួង ដើម្បីចុះធ្វើអធិការកិច្ចនៅអង្គភាពមួយចំណុះក្រសួងមហាផ្ទៃ។ ការប្រជុំពេលនេះ ដើម្បីត្រៀមរៀបចំក្រុមការងារ រៀបចំកម្រងសំនួរ នីតិវិធីចុះអធិការកិច្ច និងជាពិសេសប្រមូល និងស្វែង រកលិខិតបទដ្ឋានបន្ថែមទៀត ពាក់ព័ន្ធពីតួនាទីភារកិច្ចរបស់អង្គភាពមួយនេះ។ ពាក់ព័ន្ធការដឹកនាំក្រុម ការងារចុះអធិការកិច្ចនេះ លោកអគ្គាធិការ បានប្រគល់ជូនលោកអគ្គាធិការរងមួយរូប ដើម្បីដឹកនាំក្រុមការងារ បន្ទាប់មក លោកអគ្គាធិការ បានអនុញ្ញាតជូន អស់លោក នៃអង្គប្រជុំ លើកយោបល់ដើម្បីជាធាតុចូល ដើម្បីឱ្យដំណើរអធិការកិច្ចនេះប្រព្រឹត្តទៅបានល្អប្រសើរ។
បន្ទាប់មកទៀត លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ច ប្រជុំជាមួយប្រធាននាយកដ្ឋានទាំង៦ចំណុះអគ្គាធិការដ្ឋាន ដើម្បីពិភាក្សាការងារបុគ្គលិក បញ្ហាប្រឈម និងសំនូមពរនានាពាក់ព័ន្ធនឹងមន្ត្រីចំណុះអគ្គាធិការដ្ឋាន ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន ទាំង៦ និងអនុប្រធាននាយកដ្ឋានពាក់ព័ន្ធ។
ក្នុងឱកាសនោះដែរ លោកអគ្គាធិការ បានមានប្រសាសន៍ណែនាំដល់ប្រធាននាយកដ្ឋានទាំង៦ សូម ពិនិត្យពីចំនួនក្របខ័ណ្ឌមន្ត្រីរបស់ខ្លួនជាក់ស្តែង ហើយត្រូវធ្វើរបាយការណ៍ ដោយរំលេចបញ្ជាក់ពីស្ថាន ភាពបម្រើការងារប្រចាំថ្ងៃរបស់មន្ត្រី សមត្ថភាពជំនាញរបស់មន្ត្រី មន្ត្រីជួយការងារថ្នាក់ដឹកនាំ មន្ត្រីជិត ចូលនិវត្តន៍ មន្ត្រីចូលនិវត្តន៍ រួចបញ្ជូនទៅនាយកដ្ឋានរដ្ឋបាលសរុប ដើម្បីបូកសរុប និងធ្វើរបាយការណ៍ ជូនឯកឧត្ដមជ្រាប និងចាត់ចែងបន្ត៕
ដោយ៖សហការី