ព័ត៌មានទាន់ហេតុការណ៍៖

ក្តៅខ្លាំងនៅតំបន់អឺរ៉ុប ធ្វើឱ្យការប្រឈមកង្វះឧស្ម័នហ្គាសកំពុងតែកើតឡើង

ចែករំលែក៖

អឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាលក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ទាំងនោះហើយបានជំរុញឱ្យការប្រើប្រាស់ឧស្ម័នហ្គាសកើនឡើងខ្ពស់នៅក្នុងតំបន់នេះ ដែលជាការប្រឈមនឹងកង្វះប្រភពផ្គត់ផ្គង់ ។
បណ្តាប្រទេសនៅក្នុងតំបន់ភាគខាងត្បូងអឺរ៉ុប ប្រឈមនឹងភាពតានតឹងក្នុងការគ្រប់គ្រងទប់ស្កាត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតាមបណ្តាប្រទេសដូចជាអេស្ប៉ាញ ក្រិច បារាំង ដោយសារតែសីតុណ្ហភាពកើនឡើងខ្ពស់។
នៅក្នុងប្រទេសអេស្ប៉ាញ ឧទ្ធម្ភាគចក្របានដឹកទឹកទៅស្រោចនៅលើកំពូលភ្នំក្រោយពេលមានកម្តៅកើនឡើងដល់ទៅ៤០អង្សាសេ ។ តំបន់ជាច្រើនត្រូវការប្រើប្រាស់ថាមពលធ្វើឱ្យត្រជាក់ ទាំងនោះហើយដែលជាមូលហេតុធ្វើឱ្យតំបន់អឺរ៉ុបធ្លាក់នៅក្នុងវិបត្តិកង្វះឧស្ម័ន។
កន្លងទៅនៅថ្ងៃទី១១ខែកក្កដា បំពង់បង្ហូរឧស្ម័ន Nord Stream1 ដែលជាបំពង់បង្ហូរឧស្ម័នដ៏សំខាន់សម្រាប់ប្រទេសតំបន់អឺរ៉ុប ដោយបំពង់នេះបានផ្តល់ឧស្ម័នហ្គាសពីរុស្ស៊ីដល់ទៅ៥៥ពាន់ម៉ែត្រគូបក្នុងមួយឆ្នាំៗ។ ក្នុងពេលនេះគេមានក្តីបារម្ភជាច្រើនពីការកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ីដើម្បីជាការសងសឹកដល់ការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ AFP/TTXVN)


ចែករំលែក៖