ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ម៉ម ប៊ុននាង  ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សុខ សំណាង និងលោក ជា សុវណ្ណ ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភោជនីដ្ឋាន ឡឺកាហ្វេ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា,កិច្ចប្រជុំពិភាក្សាបានផ្តោតជាសំខាន់លើ៖

១.គម្រោងបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដឹកនាំដោយលោក Kim Jung  Nam ប្រធានមូលនិធិ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

២.ការត្រៀមចុះអនុស្សារណៈយោគយល់គ្នារវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ស្តីពីការផ្តល់-ទទួលអំណោយមនុស្សធម៌។

៣.ការងារត្រៀមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

៤.បញ្ហាផ្សេងៗ ៕

ដោយ ៖ សិលា


ចែករំលែក៖