ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ជិ​ន​ ប៊ុនធឿន​ បានប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី ១៦- ១៧ ខែកក្កដា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ នាព្រឹកថ្ងៃ​សៅរ៍​ ទី​ ២៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​នេះ​ លោក​ ជិ​ន​ ប៊ុនធឿន​ លេខាសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​,​ នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ​ និងជាប្រធានគណៈកម្មាធិការសាខាគណបក្ស​ ភព.៧​ បានប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី ១៦- ១៧ ខែកក្កដា ឆ្នាំ២០២២ ជូនដល់លោក​ លោកស្រី​ ជាថ្នាក់ដឹកនាំ​ និងសមាជិក​ សមាជិកា​ សាខាគណបក្សភព.៧​ សរុបចំនួន៥២នាក់​ ។

សូមបញ្ជាក់ថា, មានប្រសាសន៍នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ​ និងជាពិសេសពីសំណាក់​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា​ ជូនដល់សមាជិក​ សមាជិកាទាំងអស់​ ។ លោកប្រធានសាខាគណបក្សភព.៧​ បានជម្រាបពីខ្លឹមសារសំខាន់ៗ​ និងលទ្ធផលនៃសន្និបាតរយៈពេលពីរថ្ងៃនេះ​ ដែលមានចក្ខុវិស័យ​ និងទស្សនវិស័យ​ខ្ពស់ សម្រាប់ជាប្រទីបបំភ្លឺដល់សមាជិក​ សមាជិកាគណបក្សប្រជាជកម្ពុជា​ទាំងអស់ បន្តខិតខំបន្ថែមទៀត​ ក្នុងបុព្វហេតុ បម្រេីប្រជាពលរដ្ឋ​​ ថែរក្សាសន្តិភាព និងការបន្តអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រេីនថែមទៀត​ ។   ទន្ទឹមនឹងនេះដែរ​ លោកប្រធានសាខាគណបក្សភព.៧​ ក៏បាននូវចែករំលែកបទពិសោធន៍​ ក៏ជាផ្តល់អនុសាសន៍ល្អ​ ដេីម្បីជាគោលគំនិតជូនដល់សមាជិក​ សមាជិកាទាំងអស់​ ក្នុងការរៀបចំខ្លួនឱ្យក្លាយជាធនធានដ៏ល្អរបស់បក្ស​ ជាពិសេសត្រៀមលក្ខណៈឆ្ពោះទៅការរក្សាប្រៀបឈ្នះ​ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​ នាឆ្នាំ២០២៣​ ខាងមុខនេះ​ ៕

ដោយ ៖ សិលា


ចែករំលែក៖